(ប៉េកាំង)៖ នៅតំបន់ Xizang ចាស់ បន្លែជាពាក្យដែលមានតម្លៃខ្ពស់ ញ៉ាំបន្លែជាសិទ្ធិពិសេសរបស់អភិជនជាន់ខ្ពស់ ក៏មានកសិករ-ទាសករជាច្រើន មិនធ្លាប់បរិភោគបន្លែសោះ ក្នុងមួយជីវិតរបស់ពួកគេ។ តែបច្ចុប្បន្ន ប្រជាជនដែលរស់ នៅតាមខ្ពង់រាប Xizang នៅតែពិបាកបរិភោគបន្លែទេ?

៦០ឆ្នាំកន្លងមកនេះនៃកំណែទម្រង់ប្រជាធិបតេយ្យ លក្ខខណ្ឌជីវភាពរស់នៅរបស់ជនជាតិនានា នៅតំបន់ Xizang បានត្រូវកែលម្អ ដោយគ្រប់ជ្រុងជ្រោយ។ ពីពិបាករកបន្លែដល់ការងាយស្រួលទិញបន្លែ ចំនួនផលិតបន្លែប្រចាំឆ្នាំនៅតំបន់ Xizang បានឡើងដល់ជាង៨៤តោន ផ្លែឈើនិងបន្លែបានត្រូវដាក់នៅលើតុអាហាររបស់ប្រជាជននៅខ្ពង់រាប។

ប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់Xizangបន្តជំរុញវិស្វកម្មដែលធ្វើឱ្យកសិករ និងអ្នកគង្វាលសត្វមានទីលំនៅ កែលម្អផ្ទះមានគ្រោះថ្នាក់ និងបរិស្ថានស្នាក់នៅតាមជនបទ ជួយកាត់បន្ថយភាពក្រីក្រ ប្រជាជននៅតំបន់ Xizang បានស្នាក់នៅផ្ទះសមរម្យ និងមានសុវត្ថិភាព។ កម្រិតប្រើប្រាស់នៃទំនិញទំនើប បានកើនឡើងខ្លាំង ទូរទឹកកក ទូរទស្សន៍ម៉ាស៊ីនបោកគក់ កុំព្យូទ័រ ទូរស័ព្ទដៃ និងរថយន្ត បានឈានចូលគ្រួសារប្រជាជនទូទៅ។

មុនកំណែទម្រង់ប្រជាធិបតេយ្យ ដោយសារកត្តាដូចជា សេដ្ឋកិច្ចថយចុះ អត្រារស់រានមានជីវិតរបស់ទារកទាប លក្ខខណ្ឌវេជ្ជសាស្ត្រមិនល្អជាដើម កំណើនរបស់ប្រជាជននៅតំបន់ Xizang បានស្ថិតក្នុងភាពជាប់គាំង។ តែ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល៦០ឆ្នាំ ចំនួនមនុស្សនៅតំបន់ Xizang បានកើនឡើដល់៣,៦៤៨,១០០នាក់ នៅឆ្នាំ២០២១ ពី១,២២៨,០០០នាក់ កាលពីឆ្នាំ១៩៥៩ អាយុកាលគិតជាមធ្យមនៅតំបន់ Xizang បានកើនឡើងពី ៣៥.៥ឆ្នាំនៅឆ្នាំ១៩៥៩ ដល់ ៧២.១៩ឆ្នាំនៅឆ្នាំ២០២១។

ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់ Xizang បានវិវឌ្ឍរីកចម្រើនដោយឥតឈប់ឈរ ហើយក្លាយទៅជាបង្អួចមួយ សម្រាប់ទស្សនាប្រទេសចិន ក៏ជាស្ពានសំខាន់សម្រាប់ទាក់ទងពិភពលោកផងដែរ។ នៅទីនេះ មានទេសភាពធម្មជាតិស្រស់ស្អាត ទំនៀមទម្លាប់ប្រជាប្រិយចម្រុះពណ៌ ប្រវត្តិសាស្ត្រនិងវប្បធម៌ពិសេសនិងហេដ្ឋរចនាសម្ព័ន្ធទំនើប ហើយទាក់ទាញអ្នកទេសចរជាច្រើនទៅទស្សនា។ តំបន់Xizangនៅពេលបច្ចុប្បន្ន ការអភិវឌ្ឍរបស់សេដ្ឋកិច្ចសង្គម បានឈរលើខ្សែចាប់ផ្តើមដូចតែមួយ ជាមួយទូទាំងប្រទេសចិន៕