(Reuters)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្កៃ ឡារ៉ូវ (Sergei Lavrov) នៅថ្ងៃពុធនេះបាននិយាយថាយោបល់របស់ប៉ូឡូញ ដែលចង់ បញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន អាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធា NATO។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

ប៉ូឡូញ កាលពីសប្ដាហ៍មុនបានឱ្យដឹងថាខ្លួននឹងស្នើសុំជាផ្លូវការឱ្យបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន កំឡុងកិច្ចប្រជុំកំពូល NATO ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ។ ជុំវិញបញ្ហានេះដែរ, ថ្លែងប្រាប់បុគ្គលិក និងក្រុមនិស្សិតនៅឯវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ទីក្រុងម៉ូស្គូ លោក ឡារ៉ូវបានបញ្ជាក់ដូច្នេះថា «ខ្ញុំសង្ឃឹមថាពួកគេនឹងយល់ពីអ្វីដែលពួកគេកំពុងនិយាយ...វានឹងបង្កជាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និង NATO ហើយពួកគេគ្រប់គ្នាមិនមែនកំពុងព្យាយាមបញ្ចៀសវានោះទេ តែបានត្រឹមនិយាយថាមិនគួរឱ្យវាកើតឡើង»

គួរបញ្ជាក់ថា បើតាមលោក ឡារ៉ូវ, អ៊ុយក្រែនបានបង្កឧបសគ្គដល់កិច្ចចរចា ដែលនេះបាន និងកំពុងបង្កការលំបាកក្នុងការស្វែងរកច្រកចេញ និងកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម៕