(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែមីនា លោក Deng Xijun ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន បានថ្លែងនៅក្រុងហ្សាកាតាថា ស្ថានការណ៍អ៊ុយក្រែននាពេលបច្ចុប្បន្ន បាននាំមកនូវការបំផុសគំនិតដ៏សំខាន់ ដល់បណ្តាប្រទេសអាស៊ាន។

លោក Deng Xijun បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសលោកខាងលិច ដូចជាអាមេរិកនិងប្រទេសអឺរ៉ុបជាដើម កំពុងផ្សព្វផ្សាយព័ត៌មានមិនពិតគ្រប់បែបយ៉ាង ពាក់ព័ន្ធប្រទេសចិនជុំវិញបញ្ហាអ៊ុយក្រែន ទង្វើបែបនេះមានចេតនាអាក្រក់យ៉ាងខ្លាំង ដើម្បីទម្លាក់ចោលទំនួលខុសត្រូវនិងលាបពណ៌ប្រទេសចិន ជឿជាក់ថា ប្រទេសអាស៊ានអាចបែងចែកខុសនិងត្រូវ និងមិនត្រូវបំភាន់ភ្នែកដោយសាររឿងនេះឡើយ។

លោក Deng Xijun បានថ្លែងថា «ខ្ញុំចាប់អារម្មណ៍ថា ស្ថានការណ៍អ៊ុយក្រែន បានបណ្តាលឱ្យមជ្ឈដ្ឋាននានានៃអាស៊ាន មានការរិះគិតយ៉ាងស៊ីជម្រៅ ចំពោះស្ថានការណ៍នៃតំបន់ខ្លួន មតិយោបល់សំខាន់ៗមួយចំនួន បានធ្វើឱ្យយើងមានចំណាប់អារម្មណ៍ និងការគិតពិចារណាយ៉ាងជ្រាលជ្រៅ៖ ទី១ គឺស្ថានការណ៍សន្តិភាពនិងស្ថិរភាពនៃអាស៊ីបូព៌ា មានតម្លៃមិនអាចកាត់ថ្លែបាន, ទី២ គឺការគាំពារសន្តិភាពនិងស្ថិរភាពចាំបាច់ត្រូវគោរពទស្សនៈសន្តិសុខដ៏ត្រឹមត្រូវ ទី៣ គឺសន្តិភាពនិងភាពសុខសាន្តត្រានរបស់តំបន់នេះ ចាំបាច់ត្រូវរួមគ្នាគាំពារដោយភាពម្ចាស់ការ ពីសំណាក់ប្រទេសក្នុងតំបន់៕