(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៧,៥៣៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២២។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន១៤៤នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីក្នុងស្រុកទាំងអស់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ១០នាក់ក៏បានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,០២២,៥៥៥នាក់ ក្នុងនោះ ស្លាប់ ១,២០៨នាក់៕