(កៀវ)៖ ស្នងការអន្តោប្រវេសន៍របស់សហភាពអឺរ៉ុបបានព្រមានថា កុមារអ៊ុយក្រែនកំពុងប្រឈមនឹងហានិភ័យ នៃការជួញដូរមនុស្សនៅពេលដែលពួកគេភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

អគ្គស្នងការអន្តោប្រវេសន៍ លោកស្រី Ilva Johnson បាននិយាយថា ប្រហែលពាក់កណ្តាល នៃប្រជាជនអ៊ុយក្រែនចំនួន៣.៣លាននាក់ ដែលបានភៀសខ្លួនទៅបណ្តាប្រទេសសហភាពអឺរ៉ុបចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមពួកគេគឺជាកុមារ ជាមួយនឹងការរំពឹងទុកនឹងមានការកើនឡើងច្រើនលាននាក់ទៀតនាពេលខាងមុខ។

លោកស្រីបន្ថែមថា នៅក្នុងប្រទេសអ៊ុយក្រែនមានកុមារកំព្រា និងកុមារដែលត្រូវបានគេពពោះជំនួសជាច្រើន។ កត្តានេះនឹងបង្កើនហានិភ័យនៃការចាប់ពង្រត់ ឬក្លាយជាជនរងគ្រោះនៃការសុំកូនចិញ្ចឹមដោយបង្ខំ។ លោកស្រីបាននិយាយដូច្នេះថា «មានហានិភ័យ ដ៏ ខ្ពស់ដែល កុមារ ងាយគ្រោះ នឹងត្រូវបានគេ ជួញ ដូរ»