(ប៉េកាំង)៖ ទឹកកកដែលស្ថិតនៅភ្នំ Kuerdening នៃស្រុក Gongliu ក្នុងជ្រលងទន្លេ Ili នៃភូមភាគស្វយ័ត Xinjiang បានប្រេះឆា ព្រិលទឹកកកបានចាប់ផ្តើមរលាយ ហើយអ័ព្ទបានពេញជ្រលងភ្នំ ដែលបង្ហាញពីសារនៃរដូវផ្ការីក។ ទន្លេ Gilgrand ដែលមានប្រវែងជាង ១០០គីឡូម៉ែត្រហូរឡើង ព្រិលបានរលាយ ហើយបានបង្កើតជាផ្សិតព្រិលគួរឱ្យស្រឡាញ់ នៅលើផ្ទាំងថ្មនៅលើផ្ទៃទន្លេ ដែលគួរឱ្យចាប់អារម្មណ៍។

នៅតំបន់ភ្នំភាគខាងត្បូងនៅ Manas តំបន់ស្វយ័ត Changji ភូមភាគស្វយ័តXinjiang សីតុណ្ហភាពបានក្តៅឡើង ភាពខុសគ្នានៃសីតុណ្ហភាពរវាងថ្ងៃនិងពេលយប់បានកើនឡើង ហើយចំហាយទឹកដែលហួតដោយព្រិលរលាយ បានបង្កើតក្លាយជាទេសភាពដ៏ស្រស់ស្អាត នៅលើដើមតាត្រៅនៃភ្នំ Tianshan ព្រៃទាំងមូលមានវាយនភាពដូចជាស៊ីឡាដូន (celadon) ធ្វើឱ្យភ្នំនិងវាលក៏ក្លាយទៅជាផ្ទាំងគំនូរដ៏ធំ ដែលបង្ហាញពីភាពអស្ចារ្យនិងភាពធំធេងនៃធម្មជាតិ។

ភាគខាងជើងនៅ Xinjiang នៅតែមានព្រិលទឹកកក ប៉ុន្តែភាគខាងត្បូងនៅXinjiang បានពោរពេញដោយភាពរឹងមាំនិងភាពរស់រវើក។ នៅតំបន់បម្រុងធម្មជាតិភ្នំ Altun នៅ Bayinguoleng ភូមិ៩ភាគស្វយ័ត Xinjiang ព្រិលទឹកកកនៅលើបឹង Archik បានរលាយលើកដំបូងហើយស្រទាប់ទឹកកកបានបែក។ ទឹកកកស្តើងនៃបឹងខ្សាច់ដែលស្ថិតនៅតំបន់វាលខ្សាច់Kumkuri បានរលាយបាត់ដែលឆ្លុះបញ្ចាំងពីទេសភាពបញ្ចូលភ្នំខ្សាច់មាស និងផ្ទៃមេឃពណ៌ខៀវ។ ក្រុមសត្វលាព្រៃទីបេលបរត់ដោយសេរី ដែលបង្ហាញពីទិដ្ឋភាពដ៏រស់រវើកគ្រប់ទីកន្លែង។

នៅវាលខ្សាច់នៃបឹង Goddess Lake ដែលស្ថិតនៅចំណុចប្រសព្វនៃវាលខ្សាច់ Taklimakan និងទន្លេ Tarim សត្វបក្សីដែលធ្វើចំណាកស្រុករាប់មិនអស់ ត្រឡប់មកវិញនិងលេងនៅលើបឹង ដែលបង្កើតជាទេសភាពដ៏ស្រស់ត្រកាល។ បន្ទាប់ពីការផ្តល់ទឹកអេកូឡូស៊ី២២ ឆ្នាំជាប់ៗគ្នាបរិស្ថានអេកូឡូស៊ីនៅទីនេះ ត្រូវបានស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។

វាលស្មៅ Hemu នៅដើមរដូវផ្ការីកនៅតែជាពិភពព្រិលទឹកកកដែលប្រកបដោយបរិសុទ្ធនិងស្ងាត់។ ព្រិលនិងផ្កាទឹកកក (rime) នៅលើមែកស្រល់ទល់នឹងភ្នំ ដែលគ្របដណ្តប់ដោយព្រិលពណ៌ប្រាក់នៅជុំវិញ ផ្ទះឈើនៅរាយប៉ាយ ហើយផ្សែងហុយចេញពីការធ្វើម្ហូបក្នុងភូមិ ធ្វើឲ្យមនុស្សមានអារម្មណ៍ថា ដើរចូលក្នុងសុបិននិទាន។

បឹង Sailimu ស្ថិតនៅក្នុងខេត្ត Bortala Mongolian នៅXinjiang គឺជាបឹងភ្នំខ្ពស់បំផុតនិងធំ មានទំហំបំផុតនៅក្នុង Xinjiang ដោយសារបឹងនេះជាកន្លែងចុងក្រោយដែលក្តៅ និងសើមបានឆ្លងកាត់ ដូច្នេះបឹងនេះក៏ត្រូវគេហៅថា ជាទឹកភ្នែកចុងក្រោយនៃមហាសមុទ្រ Atlantic។ ទឹកនៅបឹងនេះបរិសុទ្ធណាស់ហើយទឹកកក ដែលបង្កើតបានជាគ្រីស្តាល់ ដែលត្រូវបានគេហៅថា Blue Ice នៃបឹង Sailimu។

ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ភ្នំ Kunlun ដែលគេស្គាល់ថា ជាបុព្វបុរសនៃភ្នំទាំងអស់ បានធ្លាក់ចុះព្រិលនៅរដូវផ្ការីក។ បន្ទាប់ពីព្រិលបានស្រឡះ ភ្នំ Kunlun មានភាពអស្ចារ្យ។ រដូវទាំងបួនគឺរដូវរងានិងសម្លៀកបំពាក់ពណ៌ប្រាក់ គ្របដណ្តប់ភ្នំរំកិលជាបន្តបន្ទាប់ មើលទៅអស្ចារ្យណាស់៕