(សៀងហៃ)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ប្រទេសចិនឈរនៅកន្លែងដែលត្រឹមត្រូវនៅលើវិបត្តិអ៊ុយក្រែន ហើយពេលវេលានឹងបញ្ជាក់ពីរឿងនេះ ខណៈដែលជំហរបែបនេះគឺស្របតាមការចង់បានរបស់ប្រទេសភាគច្រើន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

លោក វ៉ាង បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃសៅរ៍ថា «ប្រទេសចិននឹងមិនទទួលយកការបង្ខិតបង្ខំ ឬសម្ពាធពីខាងក្រៅណាមួយឡើយ និងជំទាស់រាល់ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងគួរឱ្យសង្ស័យដែលប្រឆាំងនឹងប្រទេសចិន»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Wang បែបនេះ គឺបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានសមភាគីចិន លោក Xi Jinping កាលពីថ្ងៃសុក្រអំពី «ផលវិបាក» ប្រសិនបើទីក្រុងប៉េកាំងហ៊ានផ្តល់ការគាំទ្រជាសម្ភារៈដល់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន៕