(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអះអាងថាខ្លួនបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងជាលើកដំបូង ដើម្បីវាយប្រហារ កម្ទេចឃ្លាំងស្ដុកទុកអាវុធមួយកន្លែងស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។
https://cdn-japantimes.com/wp-content/uploads/2022/03/np_file_147987-scaled.jpeg

២៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យមានកិច្ចចរចាសន្តិភាពគ្រប់ជ្រុងជ្រោយ ជាមួយ ទីក្រុងម៉ូស្គូ ដោយនិយាយថាបើមិនដូច្នេះទេ រុស្ស៊ីនឹងត្រូវទុកឲ្យមនុស្សជំនាន់ក្រោយរបស់ខ្លួនជាអ្នករងគ្រោះពីសង្រ្គាម។

៣៖ ក្រសួងការពារជាតិអ៊ុយក្រែន បានទទួលស្គាល់ថាខ្លួនមិនអាចប្រើប្រាស់ ឬចូលទៅកាន់តំបន់សមុទ្រអាហ្សូវ (Azov) ជាបណ្ដោះអាសន្ន ខណៈកងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុក នៅជុំវិញទីក្រុងកំពុងផែ Mariupol នៃសមុទ្រមួយនេះ។

៤៖ ប្រធានាធិបតិចិន លោក ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថាបញ្ហាតៃវ៉ាន់ចាំបាច់ត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងផលប៉ះពាល់ជាអវិជ្ជមានលើទំនាក់ទំនងរវាងចិន និងអាមេរិក។

៥៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានបដិសេធរបាយការណ៍ដែលបានចេញផ្សាយថា រដ្ឋមន្រ្តីការបទេសអាមេរិក លោក អេនតូនី ប្លីនខិន (Antony Blinken)នឹងមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្ររបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។

៦៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ (Bashar al-Assad) បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់លោកមកកាន់រដ្ឋអារ៉ាប់មួយ ចាត់តាំងពីសង្រ្គាមស៊ីរីផ្ទុះឡើង កាលពីឆ្នាំ២០១១មក៕