(ញូយ៉ក)៖ បណ្ដាប្រទេសជាច្រើនបានជ្រើសរើសនៅឱ្យឆ្ងាយពី «សង្រ្គាមត្រជាក់ថ្មីមួយ» ដែលត្រូវបានក្រុមអ្នកជំនាញយល់ថាបានផ្ដើមលេចចេញជា រូបរាងកាន់តែច្បាស់ ក្រោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិច ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាម សារព័ត៌មាន Bloomberg ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងបទវិចាណកថារបស់ខ្លួនចេញផ្សាយនៅក្នុងសប្ដាហ៍នេះ, សារព័ត៌មាន Bloomberg បានឱ្យដឹងថាជាការពិតណាស់, នៅចំពោះមុខសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) បានប្រកាសថាប្រទេសរបស់លោកនឹងមិនឈរ នៅខាងភាគីណាមួយឡើយ ខណៈអាហ្រ្វិកខាងត្បូង គឺជាប្រទេសធំជាងគេតែមួយគត់ នៅក្នុងចំណោមប្រទេសអាហ្វ្រិកចំនួន ១៧ ដែលបានបោះបោះឆ្នោតអនុប្បវាទលើដំណោះស្រាយ UN ថ្កោលទោសសកម្មភាពយោធារបស់រុស្ស៊ី។

ដោយឡែក, ក្រៅពីចិន និងឥណ្ឌា, អាហ្សង់ទីន, តួកគី, ម៉ិកស៉ិក និងឥណ្ឌូណេស៊ី ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលបានដិសេធដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូផងដែរ។ សង្រ្គាមត្រជាក់បានបិទបញ្ចប់ទៅហើយ តែសង្រ្គាមត្រជាក់ថ្មីមួយបានលេចចេញជារូបរាងឡើង ហើយវាអាចនឹងបង្ក ការខាតបង់ធ្ងន់ធ្ងរ បើមិនមានអ្នកឈ្នះអ្នកចាញ់៕