(រីយ៉ាទ)៖ អគ្គនាយកដ្ឋានលិខិតឆ្លងដែនរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងធ្វើការពន្យាសុពលភាពទិដ្ឋាការសម្រាប់ជនជាតិអ៊ុយក្រែន ដែលរស់នៅក្នុងព្រះរាជាណាចក្រ មិនថាពួកគេជាអ្នកទេសចរ ឬនៅទីនោះសម្រាប់អាជីវកម្មឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺធ្វើឡើងស្របតាមព្រះរាជបញ្ជារពីស្តេច សាល់ម៉ាន។ អាជ្ញាធរបានបន្ថែមថា ការពន្យាសុពលភាពនឹងធ្វើឡើងដោយស្វ័យប្រវត្តិ ដោយសហការជាមួយមជ្ឈមណ្ឌលព័ត៌មានជាតិ មិនមិនចាំបាច់ទៅដល់ទីស្នាក់ការកណ្តាលនៃនាយកដ្ឋានលិខិតឆ្លងដែនឡើយ៕