(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១០,៧១៣ករណីបន្ថែមទៀតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងរយៈពេលដូចគ្នានេះ សិង្ហបុរីក៏បានកត់ត្រាករណីស្លាប់ថ្មីដោយសារជំងឺរាតត្បាតសកលកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ១,១៨២នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន៩៨៦,៣២០ករណី៕