(ឡុងដ៍)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនានេះថា មនុស្សជាច្រើននៅក្នុងប្រទេសរុស្ស៊ីកំពុងបង្ហាញខ្លួនឯងថាជា «ជនក្បត់» ដោយចង់ចង្អុលទៅអ្នកដែលកំពុងលាលែងពីការងាររបស់ពួកគេ និងចាកចេញពីប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើអត្ថាធិប្បាយបែបនេះ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះ «ជនក្បត់» រុស្ស៊ី ដែលលោកចាត់ទុកថា បណ្តាប្រទេសលោកខាងលិចចង់ប្រើប្រាស់ពួកគេជា «បាទដៃទីប្រាំ» ដើម្បីបំផ្លាញប្រទេស។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា «នៅក្នុងគ្រាដ៏លំបាកបែបនេះ ... មនុស្សជាច្រើនបង្ហាញពណ៌ពិតរបស់ពួកគេ។ មនុស្សជាច្រើនកំពុងបង្ហាញខ្លួនឯង ដូចដែលយើងនិយាយជាភាសារុស្សីថាជា «ជនក្បត់»