(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ជំរុញការអភិវឌ្ឍនៅខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ្ស ចាំបាច់ត្រូវគិតពិចារណាផលប្រយោជន៍យូរអង្វែងរបស់ប្រជាជាតិចិន ហើយតម្កល់ជួសជុលអេកូ-បរិស្ថានតាមទន្លេយ៉ង់ស្សេ ជាអាទិភាព រួមគ្នាប្រកាន់ខ្ជាប់ការអភិរក្ស មិនធ្វើការអភិវឌ្ឍធំជ្រុលហួស។

ចាប់ពីសមាជិបក្សកុម្មុយនិស្តចិនលើកទី ១៨មក ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាននៃតំបន់នានា តាមទន្លេយ៉ង់ស្សេ តែងតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ ដែលតម្កល់អេកូឡូស៊ីជាអាទិភាព និងការអភិវឌ្ឍបៃតង ដើម្បីជំរុញការគ្រប់គ្រងអេកូ-បរិស្ថាន ជំរុញការផ្លាស់ប្តូរទៅជារូបមន្តនៃអភិវឌ្ឍបៃតង ដោយគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចសង្គម។ ការអភិរក្សអេកូ-បរិស្ថាននៅខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ បានមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ។

ចាប់ពីសមាជិបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក X iJinping ប្រធានរដ្ឋចិន បានរៀបចំនិងអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល៣លើក ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍនៅតាមខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ។ ពី «រួមគ្នាប្រកាន់ខ្ជាប់ការអភិរក្ស មិនធ្វើការអភិវឌ្ឍជ្រុលហួស» ដល់គូសបញ្ជាក់ថា ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការអភិវឌ្ឍនៅតាមខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ ព្រមទាំងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ នៅតាមខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ លោក Xi Jinping បានគ្រោងផែនការសម្រាប់ ការអនុវត្តយុទ្ធសាស្ត្រជាតិ អំពីការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ។

នៅឆ្នាំ២០២១ អត្រាទឹកល្អនៅតាមខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ បានឡើងដល់៩២.៨% កើនឡើង១.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ច្រករបៀងអេកូឡូស៊ីបៃតងនៅសងខាង ត្រូវបានបង្កើតឡើងជាបណ្តើរៗ ហើយទីធ្លាមាត់ទឹកនៃទីក្រុងនៅតាមដងទន្លេ នឹងត្រឡប់មកក្នុងជីវភាពរបស់ប្រជាជនវិញ។ ទន្ទឹមនឹងនេះ ទំហំសេដ្ឋកិច្ចនៃខេត្តនិងទីក្រុងចំនួន១១ តាមបណ្តោយដងទន្លេយ៉ង់ស្សេ បានកើនឡើងដល់៤៦.៦% នៅឆ្នាំ២០២១ ពី៤៥.១% នៅឆ្នាំ២០១៥ ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចទូទាំងប្រទេស បានកើនឡើងពី៤៧.៧% ដល់៥០.៥%។

រួមគ្នាផឹកទឹកទន្លេដូចគ្នា រួមគ្នាអភិរក្សភាពស្រស់ស្អាត នៅតាមបណ្តោយទន្លេយ៉ង់ស្សេ។ ប្រសិនបើលោកអ្នកដើរកម្សាន្ត នៅតាមបណ្តោយទន្លេយ៉ង់ស្សេ អាចមើលឃើញការប្រែប្រួលយ៉ាងខ្លាំងតាមបណ្តាយទន្លេនេះ ហើយទទួលបានបទពិសោធន៍ នៃការប្រែប្រួលយ៉ាងជ្រាលជ្រៅ នៃគំនិតអភិវឌ្ឍន៍ចិនក្នុងយុគសម័យថ្មី។ ទន្លេមួយមានទឹកថ្លា ឧស្សាហ៍កម្មទាំងអស់វិវឌ្ឍរីកចម្រើន វាគឺជាប្រទេសចិននៅក្នុងយុគសម័យថ្មីដែលប្រកាន់ខ្ជាប់ចាត់ទុកអេកូឡូស៊ីនិងការអភិវឌ្ឍន៍បៃតងជាអាទិភាព ហើយបានដើរលើផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាព៕