(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រហ្វូគូស៊ីម៉ា ស្ថិតភាគខាងជើងប្រទេសជប៉ុន កាលពីល្ងាចថ្ងៃពុធនេះ ដោយបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC មុនេះបន្តិចនាថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារចម្ងាយ ៦០គីឡូម៉ែត្រ (៣៦ម៉ាយ) នៅក្រោមបាទសមុទ្រ។

តំបន់នេះគឺជាផ្នែកមួយនៃភាគខាងជើងប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីកម្រិត៩.០រុិចទ័រ និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរផងដែរ។

ទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ឬ ការខូចខាតនៅឡើយនោះ ទ៕