(វ៉ាស៊ីនតោន)៖ ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks លោក Kevin Johnson នឹងចូលនិវត្តន៍ បន្ទាប់ពីបម្រើការងារអស់រយៈពេល ១៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ការស្វែងរកអ្នកស្នងតំណែងនាយកប្រតិបត្តិថ្មី កំពុងដំណើរការ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលរបស់ Starbucks ផ្ទាល់ ខណៈលោក Howard Schultz នឹងត្រលប់មកធ្វើនាយកប្រតិបត្តិបណ្តោះអាសន្នរហូតដល់មានអ្នកដឹកនាំថ្មី។

គួរបញ្ជាក់ថា លោក Kevin នឹងផ្លាស់ប្តូរពីមុខតំណែងបច្ចុប្បន្នរបស់លោក នៅថ្ងៃទី ៤ខែមេសា ឆ្នាំ២០២២ ដោយនឹងបន្តធ្វើជាទីប្រឹក្សាពិសេស និងធ្វើការជាមួយសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនរហូតដល់ខែកញ្ញា៕