(ហាណូយ)៖ ប្រទេសវៀតណាមបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងបញ្ចប់វិធានការចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិ ខណៈដែលប្រទេសអាស៊ានមួយនេះកំពុងចាប់ផ្តើមឡើងវិញនូវឧស្សាហកម្មទេសចរណ៍របស់ខ្លួន បន្ទាប់ពីមានការរឹតបន្តឹងយ៉ាងខ្លាំងរយៈពេលពីរឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្រូវការមួយគត់សម្រាប់អ្នកទស្សនា គឺលទ្ធផលតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។

វៀតណាមក៏បានប្រកាសពីការចាប់ផ្តើមឡើងវិញ នូវការធ្វើដំណើរដោយគ្មានទិដ្ឋាការរយៈពេល១៥ថ្ងៃ សម្រាប់ពលរដ្ឋមកពី១៣ប្រទេស ក្នុងនោះរួមមានដូចជា អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារ៉ុស ផងដែរ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍របស់រដ្ឋកុម្មុយនិស្តមួយនេះ មានតម្លៃដល់ទៅ៣២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ មុនពេលជំងឺរាតត្បាតរាតត្បាតសកលបានវាយប្រហារ ប៉ុន្តែវាឈានដល់ចំណុចជាប់គាំង ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយសាររដ្ឋាភិបាលបានដាក់កម្រិតលើការធ្វើដំណើរ៕