(ប៉េកាំង)៖ នាយប់ថ្ងៃទី១៣ ខែមីនា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានបិទបញ្ចប់នៅពហកីឡដ្ឋានជាតិចិន។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាដ៏អស្ចារ្យមួយលើកនេះ បានផ្តល់វេទិកានិងឆាកសម្រាប់អត្តលិកបណ្តាប្រទេសនានាប្រកួតប្រជែងគ្នា និងបង្ហាញពីភាពអស្ចារ្យនៃជីវិត ដែលបានរួមចំណែកថ្មីសម្រាប់បុព្វហេតុកីឡាសកល បង្ហាញដោយពេញលេញនូវទំនួលខុសត្រូវសកល និងការរួមចំណែកដ៏ឆ្នើមរបស់ប្រទេសធំទិសបូព៌ា ក៏ដូចជាជាការអនុវត្តជាក់ស្តែងយ៉ាងរស់រវើកនូវគំនិតទស្សនៈសហគមន៍ រួមវាសនាតែមួយ របស់មនុស្សជាតិលើវិស័យកីឡាអន្តរជាតិផងដែរ។

«កីឡាអូឡាំពិកទាំងពីរ មានភាពអស្ចារ្យដូចគ្នា»។ ចំពោះព្រឹត្តិការណ៍កីឡាដែលសំខាន់ដូចគ្នាជានិច្ចកាល លោក Xi Jinping ប្រធានរដ្ឋចិនតែងតែ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងជំរុញដោយផ្ទាល់។ តាំងពីឆ្នាំ២០១៧មក ពេលចុះសិក្សាការងារត្រៀមរៀបចំនៅកន្លែងផ្ទាល់ ៥លើក លោក Xi Jinping សុទ្ធតែស្តាប់ការរាយការណ៍អំពីការងារត្រៀមរៀបចំនៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្នុងពេលតែមួយ ដើម្បីរៀបចំ ចាត់ចែងការងារគ្រប់ផ្នែកជាទូទៅ។

ថ្ងៃបើកការប្រកួតកីឡាប៉ារ៉ាឡាំពិកចំពេលបើកមហាសន្និបាតសភាទាំងពីរ។ នៅថ្ងៃទី៤ ខែមីនា ទោះបីជាមានសកម្មភាពការងារមមាញឹកក្តី តែលោក Xi Jinping បានឆ្លៀតពេលចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា។ ក្រោមការយកចិត្តទុកដាក់និងការជំរុញពីលោក Xi Jinping ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់អត្តពលិក មន្ត្រីកីឡានិងគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិ។

លោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបានកោតសរសើរថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង គួរឱ្យភ្ញាក់ផ្អើលមានសុវត្ថិភាពអាចទុកចិត្តបាន និងមានភាពអស្ចារ្យណាស់ ដែលបានបង្កើតជាគំរូសម្រាប់ការប្រកួតប៉ារ៉ាឡាំពិករដូវរងា នាពេលអនាគត។

ជនពិការមានចំនួនប្រហែល ១៥% នៃប្រជាជនទូទាំងពិភពលោក ដែលជាចំណែកដ៏សំខាន់មួយនៃសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។ លោក Xi Jinping បានលើកឡើងថា ជំរុញការអភិវឌ្ឍជានិរន្តរភាពក្នុងក្របខ័ណ្ឌទូទាំងពិភពលោក មិនអាចបោះចង់ចោលមនុស្សណាម្នាក់ទេ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះជនពិការ។ ការយកចិត្តទុកដាក់ជាពិសេស ត្រូវបានអនុវត្តដោយគ្រប់ជ្រុងជ្រោយក្នុងការរៀបចំការប្រកួត និងសេវាកម្មនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង។ បរិក្ខារគ្មានឧបសគ្គ ដូចជាជណ្តើរយន្តនិងបន្ទាប់ទឹកជាដើមមានសព្វគ្រប់សេវាកម្ម ស្ម័គ្រចិត្តដូចជារុញរទេះរុញជាដើមក៏មិនដែលខ្វះដែរ។

ព្រឹត្តិការប្រកួតកីឡាដ៏អស្ចារ្យគ្មានអ្វីប្រៀបផ្ទឹមមួយលើក មិនត្រឹមតែត្រូវការរៀបចំប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ក៏ត្រូវការអត្តពលិក ចូលរួមការប្រកួតបញ្ចេញសមត្ថភាពដោយលេចធ្លោដែរ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ជាការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ដែលមានអត្តពលិកចូលរួមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ អត្តពលិកពិការជិត ៦០០នាក់ដែលមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ការប្រកួតនៃវិញ្ញាសាធំៗចំនួន៦ និងវិញ្ញាសាតូចៗចំនួន ៧៨។

ក្នុងការប្រកួតលើកនេះ ប្រតិភូកីឡាចិនមិនត្រឹមតែបានចូលរួមវិញ្ញាសាធំៗទាំង ៦ ជាលើកដំបូងប៉ុណ្ណោះទេ ថែមទាំងបានឈរនៅលេខរៀងទីមួយ នៃតារាងមេដាយមាសនិងតារាងមេដាយទៀតផង វាបានបង្ហាញពីមុខមាត់ទំនុកចិត្តលើខ្លួនឯង និងពឹងលើខ្លួនឯងរបស់ជនពិការចិន គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកអំពីកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

ក្នុងសង្វៀនប្រកួតនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង យើងមើលឃើញថា អត្តពលិកប្រទេសនានាព្យាយាមប្រកួតប្រជែងគ្នា ដែល បានបង្ហាញពីគុណតម្លៃប៉ារ៉ាឡាំពិកដែលក្លាហាន ប្ដេជ្ញាចិត្ត លើកទឹកចិត្តនិងសមភាព។ អត្តពលិកនិងបុគ្គលិកការងារសញ្ជាតិខុសៗគ្នាក្លាយទៅជា ដៃគូជិតស្និទ្ធ ដែលបានជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយ្យធម៌ខុសៗគ្នា។ អ្នករៀបចំការប្រកួតនិងអ្នកស្ម័គ្រចិត្ត ព្រមនិងការរៀបចំ ដ៏ឆ្នើម បរិក្ខារគ្មានឧបសគ្គដ៏ល្អប្រសើរ និងសេវាកម្មដ៏កក់ក្តៅ ធ្វើឱ្យពិភពលោកមើលឃើញភាពអាចជឿទុកចិត្តបាន ភាពគួរឱ្យស្រឡាញ់ និងភាពគួរឱ្យស្ញប់ស្ញែងរបស់ប្រទេសចិន។

ការរៀបចំដោយគាប់ប្រសើរនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង មិនត្រឹមបានសម្រេចការសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះ សហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានសាបព្រួសក្តីស្រឡាញ់ និងភាពបរិយាប័ន្នក្នុងដួងចិត្តរបស់មនុស្សកាន់តែច្រើន បំផុសកម្លាំងស្មារតី ដ៏ខ្លាំងក្លាដែលមនុស្សជាតិទាំងមូលរួមសុខរួមទុក្ខ រួមគ្នាឆ្ពោះទៅមុខ និងបានបំភ្លឺផ្លូវទៅមុខដែលពិភពលោកទាំងមូលចាប់ដៃគ្នាស្វែងរកសាមគ្គីភាព សន្តិភាពនិងមិត្តភាព៕