(ប៊ែរឡាំង)៖ ទីក្រុងប៊ែរឡាំងបានព្រមានជនភៀសខ្លួនអ៊ុយក្រែនកុំឱ្យទទួលយកការផ្តល់ជូនប្រាក់ ឬកន្លែងស្នាក់នៅនៅស្ថានីយ៍រថភ្លើងធំ ដោយសារមានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានទាក់ទាញឱ្យធ្វើពេស្យាកម្មដោយបង្ខំ ឬទម្រង់នៃការជួញដូរមនុស្សផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាលក្រុងប៊ែរឡាំងបានសរសេរនៅលើគេហទំព័ររបស់ខ្លួន ដែលធ្វើឡើងសម្រាប់ជនភៀសខ្លួនមកពីអ៊ុយក្រែនថា «សូមប្រុងប្រញ័ត្ន!អាចមានឧក្រិដ្ឋជនធ្វើសកម្មភាពនៅក្នុងស្ថានីយ៍កណ្តាលទីក្រុងប៊ែកឡាំង ក្នុងគោលបំណងស្វែងរកអត្ថប្រយោជន៍ពីស្ថានភាពជនភៀសខ្លួនសង្រ្គាម»។

ស្លាកសញ្ញាជាភាសាអាល្លឺម៉ង់ អ៊ុយក្រែន និងរុស្ស៊ី ត្រូវបានលើកឡើងនៅស្ថានីយ៍ ដោយព្រមានស្ត្រី និងយុវជន ដែលធ្វើដំណើរតែម្នាក់ឯងកុំទទួលយកការផ្តល់ជំនួយគួរឱ្យសង្ស័យ។

គួរបញ្ជាក់ថា នៅពេលដែលជនភៀសខ្លួនដំបូងបានចាប់ផ្តើមមកដល់ប្រទេសអ៊ុយក្រែននៅដើមខែនេះ ជនជាតិអាល្លឺម៉ង់ជាច្រើនបាននាំគ្នាទៅកាន់ស្ថានីយ៍រថភ្លើង ដើម្បីអញ្ជើញពួកគេទៅផ្ទះរបស់ពួកគេ។ ក្រសួងមហាផ្ទៃបាននិយាយថា ផ្ទះឯកជនចំនួន៣០០,០០០គ្រូសារហើយ ត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ត្រឹមថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនាសប្តាហ៍មុន៕