(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៥៨, ៥២២,១៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៦៦,០៤៥នាក់ និងជាសះស្បើយឡើងវិញ ៣៩១,៥៨៨,៥៣៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១, ១៧៤,៦៧៧នាក់ ស្លាប់ចំនួន ៩៩៣,៨១១នាក់ និងជាសះស្បើយចំនួន ៥៦, ០៧១,១០៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ៩៩៣,២១៣នាក់ ស្លាប់ចំនួន ៥១៥,៩០៧នាក់ និងជាសះស្បើយ ៤២,៤៣៧, ០៧២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩, ៣៦៨,៧៧៦នាក់ ស្លាប់ ៦៥៥,១៣៩នាក់ និងជាសះស្បើយ ២៧,៧៤២,៣២៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖