(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ជិត៣,៤០០ករណីត្រូវបានកត់ត្រានៅថ្ងៃអាទិត្យនេះ ដែលជាចំនួនច្រើនទ្វេដងបើធៀបនឹងចំនួនកាលពីថ្ងៃមុន ដោយបង្ខំឱ្យមានការចាត់វិធានការបិទខ្ទប់ នៅតាមតំបន់ដែលក្តៅបំផុតជាងគេ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការផ្ទុះឡើងដ៏ធ្ងន់ធ្ងរក្នុងរយៈពេលពីរឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

ការកើនឡើងនៃករណីទូទាំងប្រទេសបានធ្វើឲ្យអាជ្ញាធរ សម្រេចបិទសាលារៀននៅក្នុងទីក្រុងសៀងហៃ និងបិទទីក្រុងមួយចំនួនទៀតនៅភាគឦសាន ខណៈដែលខេត្តប្រមាណ១៩ កំពុងប្រយុទ្ធជាមួយវីរុសបំប្លែងខ្លួនថ្មី omicron និង Delta។

គួរបញ្ជាក់ ប្រទេសចិនជាកន្លែងដែលវីរុសត្រូវបានរកឃើញជាលើកដំបូងនៅចុងឆ្នាំ២០១៩។ ប៉ុន្តែប្រទេសនេះត្រូវបានគេចាត់ទុកថា ជោគជ័យក្នុងការគ្រប់គ្រងមេរោគនេះ ដោយបានរក្សានូវគោលនយោបាយ «សូន្យកូវីដ១៩» ដ៏តឹងរ៉ឹង ដែលត្រូវបានអនុវត្តការបិទខ្ទប់យ៉ាងឆាប់រហ័ស ការរឹតបន្តឹងការធ្វើដំណើរ និងការធ្វើតេស្តទ្រង់ទ្រាយធំនៅពេលដែលចង្កោមបានលេចឡើង៕