(ឌូបៃ)៖ ដោយដកស្រង់ប្រភពហិរញ្ញវត្ថុ និងច្បាប់នៃប្រទេសអារ៉ាប់រួមបានរាយការណ៍ថា ប្រជាជនរុស្ស៊ីដែលមានទ្រព្យសម្បត្តិច្រើន បាននិងកំពុងព្យាយាមផ្ទេរប្រាក់របស់ពួកគេពីអឺរ៉ុបទៅកាន់ទីក្រុងឌូបៃ ដើម្បីជៀសវាងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

ទីក្រុង ឌូបៃមិនត្រឹមតែ ជា គោលដៅ ទេសចរណ៍ ដែលត្រូវបាន ទទួលជាសាកល នោះ ក៏ត្រូវ បាន គេ ចាត់ ទុក ថា ជា មជ្ឈមណ្ឌល ពាណិជ្ជកម្ម របស់ តំបន់ផងដែរ។

ការបដិសេធរបស់អារ៉ាប់រួមក្នុងការថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ហាក់ដូចជាត្រូវបានបកស្រាយជាការអំពាវនាវរបស់អ្នកមានរុស្ស៊ី។

យោងតាមប្រភពរបស់ Reuters ពលរដ្ឋរុស្ស៊ីបាន និងកំពុងព្យាយាមផ្ទេរប្រាក់របស់ពួកគេពីប្រទេសស្វីស និងចក្រភពអង់គ្លេសទៅកាន់ទីក្រុងឌូបៃ បន្ទាប់ពីប្រទេសទាំងពីរបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបានគំរាមបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញ និងអ្នកនយោបាយដ៏លេចធ្លោរបស់រុស្ស៊ី៕