(ប៉េកាំង)៖ ក្នុងអំឡុងមហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនឆ្នាំ២០២២នេះ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅប្រទេសចិន បានថ្លែងនៅក្នុងបទសម្ភាសន៍ពិសេសថាឆ្នាំ២០២២នេះ គឺជាឆ្នាំចុងក្រោយនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយ ភាគីទាំងពីរឡាវ និងចិនកំពុងគ្រោងផែនការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដំណាក់កាលបន្ទាប់។

លោកស្រី Khamphao Ernthavanh បានថ្លែងថា មហាសន្និបាតនៃសភាទាំងពីរ គឺជាបង្អួចដ៏សំខាន់សម្រាប់ការស្វែងយល់ពីការអភិវឌ្ឍរបស់ ប្រទេសចិន។ ឆ្នាំនេះជាលើកទី៣ហើយ ដែលលោកស្រីបានចូលរួមស្តាប់មហាសន្និបាតនៃសភាទាំងពីរនេះ លោកស្រីបានយកចិត្តទុកដាក់ខ្ពស់ ចំពោះរបាយការណ៍ការងាររដ្ឋាភិបាលចិន។

ជាពិសេស សមិទ្ធិផលការងារកាលពីឆ្នាំមុនការលំបាកនិងបញ្ហានានាដែលកំពុងប្រឈមព្រមនិងបញ្ហាដែលថា តើប្រទេសចិននឹងផ្តោតលើ ការកែលម្អសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០២២នេះយ៉ាងដូចម្តេចជាដើម។

លោកស្រី Khamphao Ernthavanh បានថ្លែងទៀតថា ការអភិវឌ្ឍទំនាក់ទំនងរវាងឡាវ និងចិននាពេលបច្ចុប្បន្ននេះបានឈានចូលដល់ ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ៕