(ប៉េកាំង)៖ ថ្ងៃទី១២ ខែមីនា គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបានរៀបចំសន្និសីទសារព័ត៌មានបូកសរុបការប្រកួតនៅ មជ្ឈមណ្ឌល សារព័ត៌មាននៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង។ លោក ANDREW PARSONS ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានថ្លែងថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងសម្រេចបាននូវការងារដែលមិនគួរឱ្យជឿ ឥស្សរជមកពីមជ្ឈដ្ឋាន នានាបានសម្តែងការទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផល នៃការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងប៉េកាំង។

លោក PARSONS បានបន្តទៀតថា អត្តពលិកប្រតិភូកីឡាដែលចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា សមាគមន៍អន្តរជាតិនៃវិញ្ញាសា ប្រកួតនានានិងអង្គការសារព័ត៌មានសុទ្ធតែបានបង្ហាញថា ការងាររបស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គឺអស្ចារ្យណាស់។

លោកសូមថ្លែងអំណោគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ ក្នុងការងារត្រៀមរៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងក្នុងរយៈពេល៧ឆ្នាំកន្លងមក ដោយអះអាងថា ការរៀបចំការប្រកួតនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកបានបំពេញតាមការរំពឹងទុក ទន្ទឹមនឹងនេះក៏បានកំណត់ស្តង់ដារខ្ពស់ណាស់សម្រាប់ទីក្រុងជាម្ចាស់ផ្ទះនៅពេលអនាគតផងដែរ។

លោកបានលើកឡើងថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងទទួលបានការវាយទម្លុះជាប្រវត្តិសាស្ត្រ ហើយចំនួនទស្សនិកជន និងប្រសិទ្ធភាពផ្សព្វផ្សាយនៅទូទាំងពិភពលោកនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាលើកនេះ ក៏មានភាពអស្ចារ្យណាស់ដែរ៕