(ម៉ូស្គូ)៖ វីដេអូមួយបានបងា្ហញពីរថយន្ដដែលត្រូវបានភ្លើងឆេះ និងរងការខូចខាតជាច្រើនគ្រឿង រួមទាំងហិបដាក់គ្រាប់កាំភ្លើងដែលកងទ័ពអ៊ុយក្រែន បានទុកចោលនៅឯជាយទីក្រុង Kherson។ នេះបើតាមសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

លើសពីនេះទៅទៀត, វីដេអូខាងលើដដែល ក៏បានផ្តិតជារូបភាពនៃសកម្មភាពរថយន្ដរបស់កងទ័ពរុស្ស៊ីបើកឆ្លងកាត់ផងដែរ ក្បួនរថយន្ដកងទ័ពអ៊ុយក្រែនដែលត្រូវបានបំផ្លាញផងដែរ៕