(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៥៦, ៧២៧,៤៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៦២,៥៥៩នាក់ និងជាសះស្បើយឡើងវិញ ៣៩០,៣១៤,៨៣២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១, ១៦៩,៥៣៤នាក់ ស្លាប់ចំនួន ៩៩៣,៦៩៣នាក់ និងជាសះស្បើយចំនួន ៥៥, ៩១៥,១៣៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ៩៨៩,៣៩៨នាក់ ស្លាប់ចំនួន ៥១៥,៨៤៧នាក់ និងជាសះស្បើយ ៤២,៤៣១, ៥១៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩, ៣៥០,៣៧៩នាក់ ស្លាប់ ៦៥៤,៩៩៣នាក់ និងជាសះស្បើយ ២៧,៦៧១,៥៩៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖