(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១២,៦៣២ករណីបន្ថែមទៀតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,១៣៩នាក់ ក្រោយបានរាយការណ៍ថា មានករណីស្លាប់ថ្មី១០នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៩២៩,៧៣៥ករណី៕