(ប៉េកាំង)៖ លោក Moin UI Haque ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសចិន បានផ្តល់បទសម្ភាសន៍ពិសេស ក្នុងកំឡុងពេលមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនថា មហាសន្និបាតសភាទាំងពីរ ជាព្រឹត្តិការណ៍នយោបាយសំខាន់ប្រចាំឆ្នាំរបស់ចិន ឋានៈក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ចពិភពលោករបស់ចិន កាន់តែខ្ពស់ឡើងៗ មហាសន្និបាតសភាទាំងពីរចិនក៏កាន់តែមានសារៈសំខាន់ដែរ។

មហាសន្និបាតសភាទាំងពីរប្រចាំឆ្នាំនេះ បានធ្វើឡើងក្រោមបរិបទដែលពិភពលោក ជួបប្រទះនឹងបញ្ហាស្មុគស្មាញកាន់តែច្រើន មហាសន្និបាតនេះមានអត្ថន័យកាន់តែសំខាន់។ លោក Haque បានបន្តថា បញ្ហាពិភាក្សានៃមហាសន្និបាតសភាទាំងពីរ ពាក់ព័ន្ធនឹងពហុវិស័យ ដែលមិនគ្រាន់តែជះឥទ្ធិពលយ៉ាងស៊ីជ្រៅលើប្រទេសចិនប៉ុណ្ណោះទេ ក៏ជះឥទ្ធិពលដល់សកលលោកដែរ។ ប្រទេសចិនបានបន្តអនុវត្តវិធានការដ៏ខ្លាំងក្លា ដើម្បីឱ្យសេដ្ឋកិច្ចកើនឡើងដោយស្ថិរភាព បានធ្វើគោលនយោបាយមួយចំនួន ដើម្បីជំរុញផែនការអភិវឌ្ឍន៍ថាមពលបៃតង ក៏ដូចជាបានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក យ៉ាងដាច់ខាតមិនងាករេ ដែលបាននាំមកនូវក្តីសង្ឃឹមដល់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកក្រោយពីបញ្ចប់ការរាលដាលនៃជំងឺកូវីដ១៩៕