(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

១៖ ឥណ្ឌាចេញមុខសុំទោស ក្រោយច្រឡំបាញ់មីស៉ីលចូលដីប៉ាគីស្ថាន។

២៖ កូរ៉េខាងត្បូងមើលឃើញ សកម្មភាពស្តារផ្លូវរូងក្រោមដីឡើងវិញ នៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

៣៖ UN អះអាងថា មិនមានភស្តុតាងស្តីអំពី កម្មវិធីអាវុធជីវសាស្រ្តនៅអ៊ុយក្រែននោះទេ។

៤៖ សហរដ្ឋអាមេរិកមិនហាមពលរដ្ឋ ទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែនឡើយ តែព្រមានពីហានិភ័យ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។

៥៖ ចិនអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តរហ័ស ជាលើកដំបូង ខណៈករណីឆ្លងអូមីក្រុង កើនឡើងច្រើន។

៦៖ មេដឹកនាំបារាំង និងអាល្លឺម៉ង់ ជួបពិភាក្សាតាមទូរស័ព្ទជាថ្មីម្តងទៀត ជាមួយលោក ពូទីន។

៧៖ ប្រធានាធិបតីបេឡារុសនិងរុស្ស៊ី យល់ស្របលើគំនិតគាំទ្រគ្នាទៅវិញទៅមក ចំពោះមុខសម្ពាធទណ្ឌកម្មអន្តរជាតិ។