(មូស្គូ)៖ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលរុស្ស៉ី បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៤៨,១៥៤នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសរុស្ស៉ី កើនដល់ ១៧,២៩០,១៩៧នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ចំនួនករណីឆ្លងប្រចាំថ្ងៃខាងលើ គឺជាតួលេខទាបបំផុតថ្មីមួយទៀត គិតចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំនេះ។ ក្រៅពីករណីឆ្លង រុស្ស៉ ក៏បានរាយការណ៍ពី ករណីអ្នកជំងឺទើបតែស្លាប់ផងដែរគឺ ៦៣០នាក់ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៣៦០,២១៥នាក់។ ជាមួយគ្នានេះ ចំនួនអ្នកដែលជាសះស្បើយនៅក្នុងប្រទេសរុស្ស៉ី បានកើនដល់១៥,៣៥១,៧៧៨នាក់ ក្រោយអ្នកជំងឺ ១៥៦,៨៥១នាក់ ទើបតែជាសះស្បើយ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រជាជនរុស្ស៉ី៧២.២លាននាក់ ស្មើនឹង៥០.១ភាគរយ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ខណៈ១២.៥៤លាននាក់ ឬស្មើនឹង៨.៧ភាគរយ បានចាក់ដូសជំរុញ៕