(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៥៣, ៦៣៩,២៥១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៥១,០៧៩នាក់ និងជាសះស្បើយឡើងវិញ ៣៨៧,៥៩៣,០៤៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១, ១០៨,៧៨៦នាក់ ស្លាប់ចំនួន ៩៩១,២៦០នាក់ និងជាសះស្បើយចំនួន ៥៥, ៦០០,១៧៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ៩៨៣,៧២៣នាក់ ស្លាប់ចំនួន ៥១៥,៧៤៥នាក់ និងជាសះស្បើយ ៤២,៤២០, ១២០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩, ២៤៩,៩០៣នាក់ ស្លាប់ ៦៥៤,១៤៧នាក់ និងជាសះស្បើយ ២៧,៥៥៦,៥៩៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖