(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណជាង២៣.៣លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណជាង ៣៣,១ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេស ម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៨៨៤,៤៥៣នាក់ (ស្លាប់ ១៥១,៤១៣នាក់)
* វៀតណាម ឆ្លងចំនួន ៥,០៤២,០៣៦នាក់ (ស្លាប់ ៤១,០៨៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៧៤១,៩៨៦នាក់ (ស្លាប់ ៣៣,៥៦៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៩,២៨៣នាក់ (ស្លាប់ ៥៧,១៨២នាក់)
* ថៃ ឆ្លងចំនួន ៣,១១១,៨៥៧នាក់ (ស្លាប់ ២៣,៥១៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩០១,៧៥៨នាក់ (ស្លាប់ ១,១១៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៣,២៦៣នាក់ (ស្លាប់ ១៩,៤០១នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៥,០៩៤នាក់ (ស្លាប់ ៦៣៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៣,៥០១នាក់ (ស្លាប់ ៣,០៤៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១០៤,០២២នាក់ (ស្លាប់ ១៥៦នាក់)៕