(ប៉េកាំង)៖ វប្បធម៌ចិនមានអត្ថន័យជ្រាលជ្រៅណាស់។ អក្សរចិនមិនត្រឹមតែជាឫសគល់នៃវប្បធម៌របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាហ្សែននៃជំនឿចិត្តលើខ្លួនឯងផ្នែកវប្បធម៌របស់ចិនផងដែរ។ ខាងក្រោមនេះ កម្មវិធី «អក្សរចិនមានអត្ថន័យជ្រាលជ្រៅ ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន» នឹងបកស្រាយអំពីអក្សរ «业» ដើម្បីនាំលោកអ្នកស្វែងយល់ពី ផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន តាមរយៈការវិវត្តន៍នៃតួអក្សរចិន។

វិធីសរសេរអក្សរចិន «业» ជាអក្សរពុម្ពគឺបែបនេះ សរសេរលើលោហៈគឺដូចនេះ រចនាសម្ព័ន្ធអក្សរពីលើដល់ក្រោម បង្កើតជាឧបករណ៍សម្រាប់សាងសង់ជញ្ជាំង។ ក្រោយមក វាត្រូវបានសំដៅទៅលើទ្រព្យសម្បត្តិគ្រួសារ និងឧស្សាហកម្ម។ ក្នុងសម័យអរិយធម៌កសិកម្ម រឿងធំបំផុតសម្រាប់បុរសគឺការបង្កើតគ្រួសារនិងមុខរបរ ការបង្កើតគ្រួសារគឺរៀបការ បង្កើតមុខរបរគឺសង់ផ្ទះនិងសង់ជញ្ជាំង អក្សរ «业» ក៏មានន័យថា អាចទទួលបានដើមទុន ដើម្បីបង្កើតមុខរបរតាមរយៈកម្លាំងពលកម្ម វាក៏សំដៅន័យថា អាជីព មុខរបរនិងការសិក្សាជាដើម។

ស្របនឹងការពន្លឿនជំហាន នៃការអភិវឌ្ឍនគរូបនីយកម្មក្នុងប្រទេសចិន ទីក្រុងនិងជនបទបានផ្លាស់ប្តូរមុខមាត់ថ្មី។ ពីផ្ទះខ្ទមដល់អគារខ្ពស់ៗ ជីវភាពរស់នៅរបស់ប្រជាជន មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ការអនុវត្តគោលនយោបាយ តាមស្ថានភាពជាក់ស្តែងរបស់ទីក្រុង អនុវត្តទាំងការជួលនិងការទិញ និងគម្រោងលំនៅដ្ឋានមានតម្លៃសមរម្យ ផ្ទះគឺសម្រាប់ស្នាក់នៅ មិនមែនសម្រាប់ការទិញលក់យកប្រាក់ចំណេញនោះទេ… គោលនយោបាយទាំងនេះ សុទ្ធតែជាការធានាសម្រាប់សហគ្រិន ដែលចង់ធ្វើអាជីវកម្ម។

របាយការណ៍ការងាររបស់រដ្ឋាភិបាលចិនឆ្នាំ២០២២ បានលើកឡើងថា ក្នុងឆ្នាំកន្លងទៅ មានឱកាសការងារថ្មីចំនួន១,២៦៩ ម៉ឺននាក់នៅក្នុងទីក្រុងនិងជនបទរបស់ប្រទេសចិន។ ឆ្នាំ២០២២នេះ ក្រោមការគាំទ្រនៃគោលនយោបាយការងារ និងសហគ្រិនភាពនឹងបន្តផ្តល់សេវាជាបន្តបន្ទាប់។ ការងាររបស់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ អតីតយុទ្ធជន កសិកម្មករ និងសមាជិកគ្រួសារជនពិការដែលគ្មានការងារ បានក្លាយជាបុគ្គលដែលត្រូវយកចិត្តទុកដាក់សំខាន់។

វិធីសាស្ត្ររកការងារនិងបង្កើតអាជីវកម្មគឺមានច្រើនបែបយ៉ាង ការអភិវឌ្ឍគ្រប់វិស័យគ្រប់មជ្ឈដ្ឋាន វិវឌ្ឍរីកចម្រើនរៀងរាល់ថ្ងៃ បង្កើតអាជីវកម្មថ្មី រក្សាស្ថិរភាពការងារ គ្រួសារមានសម្បូរសប្បាយ ទើបរស់នៅប្រកបដោយភាពស្ងប់សុខ៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន