(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានអំពាវនាវឲ្យចក្រភពអង់គ្លេស ជួយអ៊ុយក្រែនបន្ថែមទៀត ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ហើយដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូឱ្យកាន់តែខ្លាំងទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

ថ្លែងទៅកាន់សភាអង់គ្លេស លោកហ្សេលេនស្គី បានលើកឡើងពីការវិវន្តន៍នៃស្ថានភាព ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារ និងបង្ហាញរបាយការណ៍ពីប្រភេទសពា្វវុធរបស់រុស្ស៊ី. ការស្លាប់របស់ជនស៊ីវិល, រួមទាំងបញ្ហាកង្វះអាហារ និងទឹកសម្រាប់មនុស្សជាច្រើន។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Jonhson) ផងដែរដែលបាននាំមុខក្នុងការ ស្វែងរក និងផ្តល់ជំនួយ ខណៈដែលលោកអំពាវនាវដល់អង់គ្លេស និងប្រទេសលោកខាងលិចឱ្យបន្តកិច្ចការងារនេះតទៀត៕