(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៤៩, ៩៣០,៥២២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៣៥,៩៥៤នាក់ និងជាសះស្បើយឡើងវិញ ៣៨៣,៨៧៤,៦៨៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១, ០១២,៩៥៥នាក់ ស្លាប់ចំនួន ៩៨៧,៦១៥នាក់ និងជាសះស្បើយចំនួន ៥៥, ២១៥,៦៧០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ៩៧៥,៣៨៨នាក់ ស្លាប់ចំនួន ៥១៥,៣៨៦នាក់ និងជាសះស្បើយ ៤២,៤០៦, ១៥០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩, ១៤៤,៩៦៤នាក់ ស្លាប់ ៦៥២,៩៣៦នាក់ និងជាសះស្បើយ ២៧,៣៤៤,៩៤៩នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖