(សេអ៊ូល)៖ ទីភ្នាក់ងារកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (KDCA ) នៅថ្ងៃពុធនេះបានរាយការណ៍ពីការកត់ត្រាចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ៣៤២,៤៤៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចំពោះមុខការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង (Omicron)។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

បើតាម KDCA ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន ១៥៨ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ។

បូកបញ្ចូលតួលេខថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ៥,២១២,១១៨នាក់ ក្នុងនោះស្លាប់ ៩,៤៤០នាក់៕