(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសហាមឃាត់ការនាំចូលប្រេង ឧស្ម័ន និងផលិតផលផ្សេងទៀតពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅមុននេះបន្តិចនាថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

លោក ប្រធានាធិបតីបាននិយាយថា វិធានការនេះមានន័យថា «ប្រជាជនអាមេរិកបានចាត់វិធានការដ៏មានឥទ្ធិពលមួយទៀត ចំពោះការដឹកនាំរបស់លោក ពូទីន»។

លោកបន្ថែមថា «យើងនឹងមិនក្លាយជាផ្នែកមួយ នៃការចូលរួមឧបត្ថម្ភធនធានដល់សង្រ្គាមរបស់ពូទីនទេ....ទោះបីជាមានការភ័យខ្លាចចំពោះការកើនឡើង នៃតម្លៃប្រេង និងឧស្ម័នក៏ដោយ»។

គួរបញ្ជាក់ថា ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃសាំង និងថាមពលផ្សេងទៀតឡើងខ្ពស់ខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក៕