(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យមាន «ការអត់ធ្មត់ជាអតិបរមា» លើបញ្ហាអ៊ុយក្រែន ហើយបាននិយាយថាប្រទេសចិន «ឈឺចាប់នៅពេលដែលឃើញអណ្តាតភ្លើងនៃសង្រ្គាមបានឆាបឆេះម្តងទៀតនៅក្នុងទ្វីបអឺរ៉ុប»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងកិច្ចតាមអនឡាញ ជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz លោក Xi បានជំរុញឲ្យប្រទេសទាំងបី រួមគ្នាគាំទ្រកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Xi បានពិពណ៌នាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនថា «គួរឱ្យព្រួយបារម្ភ»។ ប្រទេសបារាំង និងអាល្លឺម៉ង់គួរតែខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិនេះ ដោយសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី លើស្ថិរភាពនៃហិរញ្ញវត្ថុសកល ការផ្គត់ផ្គង់ថាមពល ការដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់សកល៕