(ឡង់ដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ចនសុន បានប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងបែងចែកជំនួយចំនួន ១០០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

មូលនិធិនេះនឹងត្រូវផ្តល់តាមរយៈធនាគារពិភពលោក ដោយបន្ថែមលើជំនួយលើកមុន សរុបមានចំនួន២៩០លានដុល្លារអាមេរិក ដែលបានផ្តល់ទៅឱ្យទីក្រុងកៀវរួចហើយនោះ។

រដ្ឋាភិបាល ចក្រភព អង់គ្លេស បាន គូសបញ្ជាក់ថា ជំនួយទាំងនេះមាន គោល បំណង រក្សា មុខងារ រដ្ឋ សំខាន់ៗ របស់រដ្ឋាភិបាលអ៊ុយក្រែនឱ្យ ដំណើរការ ដូច ធម្មតា ៕