(មូស្គូ)៖ ក្រុមហ៊ុនប្រេងឥន្ទនៈ Shell សម្រេចលុបចោលកិច្ចព្រមព្រៀងទិញប្រេង និងឧស្ម័នរបស់រុស្ស៊ីទាំងអស់ ហើយបានសុំទោសចំពោះការប្រកាសរបស់ខ្លួន ក្នុងការបន្តទិញថាមពលពីរុស្ស៊ីកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Telegraph របស់អង់គ្លេស នៅថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

ចំណែកក្រុមហ៊ុនប្រេងឥន្ទនៈ BP Plc របស់អង់គ្លេស ក៏បានប្រកាសថា ខ្លួននឹងមិនធ្វើកិច្ចព្រមព្រៀងថ្មីដើម្បីទិញប្រេង និងឧស្ម័នរបស់រុស្ស៊ីទៀតទេ។

ទោះជាយ៉ាងណា ក្រុមហ៊ុន BP Plc បាននិយាយថា ពួកគេនឹងមិនអាចឈប់ទិញប្រេង និងឧស្ម័នថ្មីពីរុស្ស៊ីបានភ្លាមៗទេ ដោយសារកិច្ចព្រមព្រៀងមានរយៈពេលវែង និងទំនងជាពិបាកក្នុងការស្វែងរកការផ្គត់ផ្គង់ជំនួស៕