(ប៉េកាំង)៖ ប្រទេសចិនបានកសាងរួចរាល់នូវរបបសន្តិសុខសង្គម ដែលមានទ្រង់ទ្រាយធំបំផុតលើលោក។ ថ្លែងក្នុងពេលជួបសន្ទនាជាមួយ សមាជិកសភាប្រឹក្សានយោបាយប្រជាជន នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ជាក់ថា ត្រូវបន្តជំរុញបុព្វហេតុនៃរបបសន្តិសុខសង្គម ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។