(ម៉ូស្គូ)៖ រុស្ស៉ី និងសហរដ្ឋអាមេរិក គួរតែត្រឡប់ទៅរកគោលការណ៍ រួមរស់នៅជាមួយគ្នាដោយសន្តិភាព ដូចអំឡុងសម័យសង្រ្គាមត្រជាក់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍ ទី៨ ខែមូនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីក្រសួងការបរទេសរុស្ស៉ី ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរុស្ស៉ី interfax នៅថ្ងៃអង្គារ៍នេះ។

ក្រសួងការបរទេសរុស្ស៊ីបន្ថែមថា រុស្ស៉ីបើកចំហចំពោះកិច្ចសន្ទនា ដោយស្មោះត្រង់ និងគោរពគ្នា ទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ហើយនៅតែមាន ក្តីសង្ឃឹមថាប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំង២ អាចនឹងត្រូវបានស្តារឡើងវិញ៕