(ប៉េកាំង)៖ រសៀលថ្ងៃទី៧ ខែមីនា ពេលអញ្ជើញចូលរួមសន្និសីទពេញអង្គ នៃប្រតិភូកងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់ថា ការគ្រប់គ្រងកងទ័ពតាមផ្លូវច្បាប់ គឺជាមធ្យោបាយជាមូលដ្ឋាននៃបក្សកុម្មុយនិស្តចិន ក្នុងការកសាងកងទ័ពនិងគ្រប់គ្រងកងទ័ព គឺជាតម្រូវការដ៏ចាំបាច់ដើម្បីសម្រេចបាននូវ គោលដៅរបស់បក្សកុម្មុយនិស្តចិន ស្តីពីការពង្រឹងកងទ័ពក្នុងយុគសម័យថ្មី ។ ត្រូវអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងកងទ័ពតាមផ្លូវច្បាប់ លើកកម្ពស់កម្រិតនីយតកម្មក្នុងវិស័យការពារជាតិ និងការកសាងកងទ័ព និងផ្តល់ការធានាផ្នែកច្បាប់ដ៏រឹងមាំ សម្រាប់ការជំរុញបុព្វហេតុពង្រឹងកងទ័ព ។

ក្នុងកិច្ចប្រជុំនេះ តំណាង ៦រូបរួមមានលោក He Lei លោក Xu Xisheng ជាដើមបានថ្លែងសុន្ទរកថារៀងៗខ្លួន និងលើកជាមតិយោបល់ និងសំណូមពរអំពីបញ្ហានានា ដូចជា ការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់យោធា ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ទាហានតាមផ្លូវច្បាប់ ពន្លឿនការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត នៃការបំផុសកម្លាំងការពារជាតិជាដើម៕