(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៤៧, ៩៨៥,៩១៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០២៧,០៥៥នាក់ និងជាសះស្បើយឡើងវិញ ៣៨១,៥៣៧,៣៥៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០, ៩៧៩,៩៧៧នាក់ ស្លាប់ចំនួន ៩៨៥,៩១៤នាក់ និងជាសះស្បើយចំនួន ៥៥, ០១៣,០១១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ៩៧០,៤៥៤នាក់ ស្លាប់ចំនួន ៥១៥,២៤១នាក់ និងជាសះស្បើយ ៤២,៣៩៨, ០៩៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩, ០៦៩,៤៦៩នាក់ ស្លាប់ ៦៥២,៤១៨នាក់ និងជាសះស្បើយ ២៧,១៧៩,១៩២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖