(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសពីផែនការសាងសង់មូលដ្ឋាននាវាមុជទឹកនៅឆ្នេរសមុទ្រភាគខាងកើត ដើម្បីប្រយុទ្ធប្រឆាំងនឹងមហិច្ឆតារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពង្រឹងការការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២។

លោក Morrison បានអះអាងថា បច្ចេកវិទ្យាដែលបានផ្តល់តាមរយៈកិច្ចព្រមព្រៀង AUKUS ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន បានតម្រូវឲ្យអូស្ត្រាលីសាងសង់នាវាមុជទឹកនុយក្លេអ៊ែរយ៉ាងហោចណាស់ចំនួន០៨នៅចុងឆ្នាំ២០៣០ ដែលនេះមានន័យថា វាដល់ពេលដែលត្រូវគិតគូរជាថ្មីជុំវិញបញ្ហានេះ៕