(ប៉េកាំង)៖ របាយការណ៍ការងាររដ្ឋាភិបាលចិន ដែលបានប្រគល់ជូនកិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាដំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ ពិនិត្យពិភាក្សា នៅថ្ងៃទី៥ ខែមីនា បានលើកឡើងនូវគោលដៅសំខាន់ៗ នៃការអភិវឌ្ឍនៅឆ្នាំ២០២២តាមការប៉ាន់ប្រមាណ ព្រមទាំងបានធ្វើការរៀបចំចាត់ចែង ចំពោះគោលនយោបាយម៉ាក្រូដ៏សំខាន់ៗផងដែរ។ ក្រៅពីនេះ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ ក៏បានកំណត់យ៉ាងច្បាស់លាស់នូវគោលដៅនិងវិធានការ សម្រាប់ដោះស្រាយបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ជាងគេ និងព្រួយបារម្ភជាងគេ។ ខ្លឹមសារលម្អិតនៃរបាយការណ៍នេះ បានលើកទឹកចិត្តនិងធ្វើឱ្យមនុស្សមានភាពកក់ក្តៅ។

របាយការណ៍ការងារដ្ឋាភិបាលចិន បានលើកឡើងនូវគោលដៅគោលដៅសំខាន់ៗ នៃការអភិវឌ្ឍន៍នៅឆ្នាំ២០២២ តាមការប៉ាន់ប្រមាណ ក្នុងនោះកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ចិន គឺប្រហែល៥.៥ភាគរយ។ លោក Zhang Liqun អ្នកសិក្សាស្រាវជ្រាវផ្នែកសិក្សាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពី ការអភិវឌ្ឍរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនសម្គាល់ឃើញថា គោលដៅតាមការប៉ាន់ប្រមាណ៥.៥ភាគរយ បានបង្ហាញឱ្យឃើញនូវគោលការណ៍វិជ្ជមានផងនិងនឹងនរផង។

លោកបានថ្លែងថា «ភាពវិជ្ជមានគឺមានន័យថា ចាប់ពីរងការវាយប្រហារពីជំងឺកូវីដ១៩ មក GDP របស់ចិននៅឆ្នាំ២០២០ បានកើនជាង២.៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ GDP របស់ចិននៅឆ្នាំ២០២១ បានកើនជាង៨.១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ពោលគឺក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្នុងមួយឆ្នាំគិតជាមធ្យម បានកើនឡើង ៥.១ភាគរយ ទាបជាងគោលដៅកំណើនឆ្នាំនេះ ដែលបានប៉ាន់ប្រមាណទុកជាមុន ពោលគឺ៥.៥ភាគរយ។ ភាពនឹងនរ គឺមានន័យថា ការអភិវឌ្ឍសេដ្ឋកិច្ចចិនបាននិងកំពុងប្រឈមនឹងបរិវេណខាងក្រៅ ដែលកាន់តែមានភាពតានតឹង និងមិនប្រាកដប្រជា ព្រមទាំងបានរងសម្ពាធលើបីវិស័យ គឺតម្រូវការបានធ្លាក់ចុះ ការផ្គត់ផ្គង់រងការផលប៉ះពាល់ និងការប៉ាន់ប្រមាណប្រែខ្សោយ ។

របាយការណ៍ការងាររដ្ឋាភិបាលចិនបានលើកឡើងថា តាមការប៉ាន់ប្រមាណ ក្នុងពេញមួយឆ្នាំ នឹងបង្វិលពន្ធដារសងវិញ និងកាត់បន្ថយពន្ធដារប្រហែល ២.៥ទ្រីលានប្រាក់យាន់ចិន ។ ក្នុងបរិបទដែលរងសម្ពាធលើបីវិស័យ គឺតម្រូវការបានធ្លាក់ចុះ ការផ្គត់ផ្គង់រងការផលប៉ះពាល់និងការប៉ាន់ប្រមាណប្រែខ្សោយ រដ្ឋាភិបាលចិនបានបន្ថែមកម្រិតនៃការកាត់បន្ថយពន្ធដារ និងបញ្ចុះថ្លៃសេវារដ្ឋាភិបាល ព្រមនិងផ្តល់ការគាំទ្រខាងប្រាក់ទុន ដល់មីក្រូសហគ្រាសនិងសហគ្រាសធុនតូច។

ព្រមពេលជាមួយគ្នានេះ ពន្ធដារដែលត្រូវបង្វិលសងឱ្យសហគ្រាសវិញ នឹងសងឱ្យសហគ្រាសដោយផ្ទាល់ទាំងស្រុង ក្នុងន័យធានាអះអាងឱ្យវិធានការរបង្វិលពន្ធដារសងវិញ និងកាត់បន្ថយពន្ធដារនេះ អាចអនុវត្តយ៉ាងប្រាកដប្រជា ដើម្បីជួយសហគ្រាសក្នុងគ្រាលំបាក និងជួយសហគ្រាសឱ្យមានភាពរស់រវើកឡើងវិញ។

លោក Zheng Gongcheng តំណាងប្រជាជនទូទាំងប្រទេសចិន និងជាប្រធានសមាគមបេឡាជាតិចិនបានថ្លែងថា ស្តង់ដារឧបត្ថម្ភធនផ្នែកហិរញ្ញវត្ថុ នៃការធានារ៉ាប់រងផ្នែកសុខាភិបាលរបស់ប្រជាជនចិន បានកើនឡើងពី២៤០ប្រាក់យាន់ចិន ក្នុងមនុស្សម្នាក់កាលពីឆ្នាំ២០២១ ដល់ទៅ៦១០ប្រាក់យាន់ចិនក្នុងឆ្នាំនេះ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក កម្រិតកំណើនបានលើសពី ១.៥ដង នេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា រដ្ឋាភិបាលឆ្លើយតបនឹងក្តីបំណងរបស់ប្រជាជន តាមរយៈការអនុវត្តជាក់ស្តែង ។

ខ្លឹមសារសំខាន់មួយទៀតនៃរបាយការណ៍ការងាររដ្ឋាភិបាលចិន គឺធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ អ្នកប្រើបណ្តាញអ៊ីនធឺណែតបាននាំគ្នាខមិនថា សុខុមាលភាពដែលរបាយការណ៍ការងាររដ្ឋាភិបាលផ្តល់ដល់ប្រជាជន មិនត្រឹមតែ៣០ប្រាក់យាន់ចិនប៉ុណ្ណោះទេ ក្រៅពីនេះ នៅមានការលើកកម្ពស់ប្រាក់សោធននិវត្តន៍ ជាមូលដ្ឋានរបស់អ្នកចូលនិវត្តន៍ និងដាក់បញ្ចូលអ្នកជំងឺធ្ងន់ ឬជនពិការធ្ងន់នៃគ្រួសារ ដែលស្ថិតនៅក្បែរខ្សែបន្ទាត់នៃការធានារ៉ាប់រងជាអប្បបរមា ក្នុងការធានារ៉ាប់រងជាអប្បបរមា។ល។

អាចសង្កេតឃើញថា ការធ្វើឱ្យប្រព័ន្ធធានាក្នុងសង្គមមានសុក្រឹត្យភាព វានឹងមានអំណោយផលដល់ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ហើយក៏នឹងផ្តល់កាលានុវត្តភាពថ្មីដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិចិនផងដែរ៕