(ម៉ូស្កូ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ធនាគារជាច្រើននៅរុស្ស៉ី បានប្រកាសពីផែនការចាប់ផ្តើមផ្លាស់ប្តូរប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការកាត UnionPay របស់ចិន ក្នុងទូទាត់សេវាកម្មផ្សេងតាមប្រព័ន្ធធនាគារ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០២២។

ការប្រកាសនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពី Mastercard និង Visa បានប្រកាសបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី និងផ្តាច់ធនាគារជុំវិញពិភពលោក ពីប្រព័ន្ធទូទាត់របស់ពួកគេ។ ធនាគារនឹងផ្តល់ឱ្យអ្នកកាន់ប័ណ្ណថ្មីប្រើប្រាស់សម្រាប់ការទូទាត់ និងដកសាច់ប្រាក់នៅបរទេស។