(អ៊ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយ ជាមួយរុស្ស៊ីលើការនាំចូលឧស្ម័នធម្មជាតិ និងស្រូវសាលី នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានរាយការណ៍ខាងលើ កើតឡើងចំពេលដែលប្រទេសលោកខាងលិចភាគច្រើន បានកាត់ទំនាក់ទំនងជាមួយក្រុងម៉ូស្គូជុំវិញបញ្ហានៅអ៊ុយក្រែន៕