(ប៉េកាំង)៖ ពិធីបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងមជ្ឈិមវ័យឆ្នាំសិក្សានិទាឃរដូវឆ្នាំ២០២២ នៃសាលាបក្សរបស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនបានប្រារព្ធធ្វើ កាលពីថ្ងៃទី១ ខែមីនា។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធី និងបានថ្លែងសុន្ទរថាសំខាន់ដោយបានគូសបញ្ជាក់ថាកម្មាភិបាលវ័យក្មេងជាក្តីសង្ឈឹមនៃការអភិវឌ្ឍបក្ស និងរដ្ឋចាំបាច់ ត្រូវកសាងគ្រឹះនៃឧត្តមគតិឱ្យរឹងមាំ ទប់ស្កាត់ទង្វើស៊ីសំណូកនិងអំពើពុករលួយ។

ប្រកាន់ខ្ជាប់គុណតម្លៃលទ្ធផលនយោបាយដ៏ត្រឹមត្រូវផ្សព្វផ្សាយស្មារតីហ៊ានទំនួលខុសត្រូវធ្វើការតស៊ូ អនុវត្តជាក់ស្តែងនូវគោលការណ៍បក្ស ក្នុងការបម្រើ និងប្រាស្រ័យទាក់ទងជាមួយប្រជាជន លត់ដំចរិតលក្ខណៈនយោបាយដែលមានភក្តីភាពចំពោះបក្ស បង្កើតមនោសញ្ចេតនាស្នេហា មាតុប្រទេសដែលមិនឱ្យប្រជាជនអស់សង្ឃឹម តស៊ូពេញទំហឹងដើម្បីបក្សនិងប្រជាជន បន្តបោះជំហានយ៉ាងអង់អាចក្នុងដំណើរការថ្មី និងយុគសម័យថ្មី៕