(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk នៅថ្ងៃសៅរ៍នេះបាននិយាយថាក្រុមហ៊ុនអ៉ិនធើណិតផ្កាយរណបរបស់ លោកគឺ Starlink បានទទួលរងសម្ពាធពីបណ្ដារដ្ឋាភិបាលនៃប្រទេសមួយចំនួន ឱ្យបិទប្រភពសារព័ត៌មានរុស្ស៊ី។ ប៉ុន្តែ ត្រូវបានលោកបដិសេធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Twitter លោក Elon Musk បានបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលនៃប្រទេសមួយចំនួនបានប្រាប់ឱ្យ Starlink បិទប្រភព សារព័ត៌មានរបស់រុស្ស៊ី។ តែយើងនឹងធ្វើដូច្នេះទេ...សូមទោសផង ដែលខ្ញុំគឺជាអ្នកគាំទ្រសេរីភាពបញ្ចេញមតិយ៉ាងដាច់ខាត»