(បរទេស)៖ ប្រទេសរុស្ស៊ីបានបិទបណ្តាញ Facebook នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីបណ្តាញនេះបានធ្វើការរាំងខ្ទប់ការចូលប្រើប្រាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ីដូចជា ប៉ុស្តិ៍ទូរទស្សន៍ RT និងភ្នាក់ងារសារព័ត៌មាន RIA News ជាដើម។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២។

យ៉ាងណាមិញចំពោះការបិទបណ្តាញ Facebook ក្រៅពីហេតុផលផ្សេងទៀតនោះគឺ Facebook ធ្លាប់មានបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានចេញការផាកពិន័យ និងសេវាកម្មដែលជាប់គាំងតាមរយៈការថយចុះផ្សេងៗទៀត ហើយរួមផ្សំជាមួយនឹង Facebook បានធ្វើការរាំងខ្ទប់ការចូលប្រើប្រាស់នៅក្នុងបណ្តាញព័ត៌មានផ្សេងៗរបស់រុស្ស៊ីទៀតនោះទើបបណ្តាឱ្យមានការសម្រេចចិត្តបិទ Facebook តែម្តង។ ដោយឡែកលោក Nick Clegg ដែលជាប្រធានកិច្ចការសកលរបស់ Meta បានធ្វើការបង្ហាញចំពោះករណីបិទ Facebook នេះថា ក្រុមហ៊ុនរបស់គេនឹងព្យាយាមធ្វើយ៉ាងណាឱ្យសេវាកម្មនេះមានដំណើរការឡើងវិញនៅក្នុងប្រទេសរុស្ស៊ី។

បើតាមរបាយការណ៍ដែរ Meta បានបង្ហោះនៅលើ Twitter បានបង្ហាញថា ឆាប់ៗនេះប្រជាជនរុស្ស៊ីរាប់លាននាក់ដែលធ្លាប់តែប្រើប្រាស់ Facebook នឹងមានអារម្ភថាពួកគេត្រូវបានកាត់ផ្តាច់ពីព័ត៌មានសំខាន់ៗ ដោយមានការកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារ និង មិត្តភក្តិ ហើយពួកគេនឹងមានអារម្ភថាគ្មានសិទ្ធគ្រប់គ្រាន់ក្នុងការបញ្ចេញមតិផ្សេង។ ខណៈដែរ Meta បានបន្ថែមទៀតដែលថាខ្លួននឹងបញ្ឈប់ការប្រើប្រាស់ ឬ ការបង្ហោះទាំងអស់នៅក្នុងប្រទេសរុស្សី៕